នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានរៀបចំពិធីសំណេះ សំណាល សួរសុខទុក្ខថ្នាក់ដឹកនាំស្រុក និងក្រុមប្រឹក្សាឃុំនៃស្រុកឈូក សរុបចំនួន៧៥នាក់ ក្រោមអធិបតីភាពឯកឧត្តម ខៀវ មុត ប្រធានក្រុម និងជាអនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា នៅសាលប្រជុំសាលាស្រុកឈូក ខេត្តកំពត។ អង្គពិធីបានប្រព្រឹត្តិទៅដោយមានរបៀបវារៈរួមមាន៖ ១-មតិស្វាគមន៍របស់លោក នាក់ សុវណ្ណារី អភិបាលនៃគណៈអភិបាលស្រុកឈូក។ ២-ឯកឧត្តម ខៀវ មុត ប្រធានគណៈអធិបតី បានទទួលការផ្តាំផ្ញេីសួរសុខទុក្ខពីសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា និងជម្រាបអំពីគោលបំណងខ្លឹមសារសំខាន់ៗនៃកិច្ចសំណេះសំណាលនារសៀលនេះ។ ៣-ឯកឧត្តម ទេព យុទ្ធី លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ធ្វើសេចក្តីរាយការណ៍អំពីសមិទ្ធផលរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ក្នុងនីតិកាលទី៤នៃព្រឹទ្ធសភា។ ៤-មតិសំណេះសំណាល បូកសរុប និងផ្តាំផ្ញើររបស់ឯកឧត្តម ខៀវ មុត ប្រធានគណៈអធិបតី មានប្រសាសន៍ផ្តាំផ្ញើរ ដើម្បីត្រៀមលក្ខណៈឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នាពេលខាងមុខ និងបញ្ហាផ្សេងៗ…។ មុនបញ្ចប់ពិធី ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់ក្រុមប្រឹក្សាឃុំដែលបានអញ្ជេីញចូលរួម។
ប្រភព៖ នាយកដ្ឋានព័ត៌មាន